ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៣ពាន់គ្រួសារ ទទួលអំណោយសង្គ្រោះពីសហភាពសហព័ន្ធយុវជនកម្ពុជា
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឌី វិជ្ជា តំណាងឱ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ចុះចែកអំណោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋចំនួន ៣០០០គ្រួសារ នៅក្នុងសង្កាត់រលាប សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
អំណោយសង្រ្គោះរួមមាន៖ គ្រឿងឧបភោគ-បរិភោគ និង ថ្នាំពេទ្យមួយចំនួនទៀត ៕
ពាក្យគន្លឹះទាក់ទង