សត្វក្រពើមួយក្បាលរួចពីកសិដ្ឋានមួយនៅសង្កាត់ព្រែកកំពិស ត្រូវកម្លាំងប៉ុស្តិ៍ព្រែកកំពិសចាប់បានហើយ
ភ្នំពេញ៖ ក្រពើដែលរួចចេញពីកសិដ្ឋានមួយកន្លែង នៅសង្កាត់ព្រែកកំពិស កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានកំលាំងប៉ុស្តិ៍ព្រែកកំពិស និងប្រជាការពារសង្កាត់ចាប់បានមកវិញហើយ នៅវេលាម៉ោងប្រមាណ ៦ ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា ក្រពើមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម រួចចេញពីទ្រង់ប្រាកដមែន កាលពីព្រឹកថ្ងៃទី១៥តុលា បណ្ដាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្រោយទទួលបានព័ត៌មាននេះលោកចៅសង្កាត់ព្រែកកំពិស បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសកូនចៅតូចៗ។
សូមជម្រាបជូនថា កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១,០០០ក្បាល៕
អត្ថបទទាក់ទង