អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះដល់ស្រុកថ្មពួកទាំងយប់ ដើម្បីត្រួតពិនិត្យជំនន់ទឹកភ្លៀង
បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងបន្ថែមចុះមកដល់ស្រុកថ្មពួក ដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្ដែងអំពីជំនន់ទឹកភ្លៀងដែលហូរចាក់ពីប្រទេសថៃ នឹងកំពុងឡើងយ៉ាងលឿននៅក្នុងស្រុកថ្មពួក ពេលនេះកម្លាងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍បញ្ជាការដ្ឋានទ័ពពិសេស៩១១ កំពុងចុះជួយ ជញ្ជូនឥវ៉ាន់ប្រជាពលរដ្ឋ និងជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពព្រមទាំងជួយដឹកសំភារៈផ្សេងៗចេញពីមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។
អត្ថបទទាក់ទង