កំណាត់ផ្លូវជាង ៣០០កំណាត់ មិនអនុញ្ញាតឲ្យរថយន្តធន់ធំធ្វើដំណើរ ដើម្បីកុំឲ្យរងការខូចខាតខ្លាំង
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន បានឲ្យដឹងថា គ្រោះទឹកជំនន់បានធ្វើឱ្យផ្លូវជន់លិចចំនួន១៣៤ខ្សែ ដែលស្មើនឹង៣៤២កំណាត់ និងមានចំងាយ៤៥០គីឡូ ម៉ែត្រ ហើយផ្លូវដែលកំពុងជន់លិចទំាងនេះ បានរាប់បញ្ជូលតែផ្លូវធំៗដែលមាននៅរាជធានីខេត្តប៉ុណ្ណោះ។
ឯកឧត្តមបន្តថា ក្នុងចំណោមផ្លូវដែលត្រូវទឹកជន់លិចទំាងអស់ មានផ្លូវមួយចំនួន មិងអនុញ្ញាតឱ្យរថយន្តធន់ធំធ្វើដំណើរឆ្លងកាត់ទេ ដើម្បីកុំឱ្យផ្លូវការរងការខូចខាតខ្លាំងពេក ហើយផ្លូវមួយចំនួនទៀត គឺគ្រប់ធម្យោបាយទំាងអស់តែម្តង ក៍មិនអាចធ្វើដំណើរបានដែរ ដោយសារទឹកជន់លិចខ្លាំងពេក។
អ្នកនាំពាក្យរូបនេះបន្តថា ផ្លូវទំាងអស់សុទ្ធតែសំខាន់ ប៉ុន្តែមានផ្លូវខ្លះជាផ្លូវចរន្តសេដ្ឋកិច្ចសំខាន់ ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥៥ សុទ្ធតែបិតដោយមិនឱ្យរថយន្តធន់ធំធ្វើដំណើរ។
គួរបញ្ជាក់ថា បើគិតត្រឹមល្ងាចថ្ងៃទី១៨តុលាម្សិលមិញ មានពលរដ្ឋកម្ពុជាចំនួន២២នាក់ហើយ ដែលបានស្លាប់ដោយសារគ្រោះទឹកជំនន់ ៕