គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ពលរដ្ឋរងគ្រោះជាង ១ពាន់គ្រួសារនៅខេត្តបាត់ដំបង ទទួលអំណោយពីលោកជំទាវ ពេជ ចន្ទមុន្នី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០​ |
    ពលរដ្ឋរងគ្រោះជាង ១ពាន់គ្រួសារនៅខេត្តបាត់ដំបង ទទួលអំណោយពីលោកជំទាវ ពេជ ចន្ទមុន្នី ពលរដ្ឋរងគ្រោះជាង ១ពាន់គ្រួសារនៅខេត្តបាត់ដំបង ទទួលអំណោយពីលោកជំទាវ ពេជ ចន្ទមុន្នី

    បាត់ដំបង៖ នៅព្រឹកថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​២០២០​ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បាន​អញ្ជើញចុះជួប​សំណេះសំណាល​ និង​នាំយកអំណោយ​​ចែកជូន​ពលរដ្ឋរងគ្រោះ​ប្រមាណជាង​ ១ពាន់គ្រួសារ​នៅខេត្ត​បាត់ដំបង​។

    ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងចូលរួមសោកស្តាយ នូវការខូចខាត បាត់បង់ នូវទ្រព្យសម្បត្តិ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ។ តែទោះជាយ៉ាងណាសម្តេចទាំងទ្វេរ នៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ពេលវេលា ដោយមិនទុក្ខនណារម្នាក់ចោលអោយស្លាប់ដោយអត់អាហារនោះទេ។

    លោក​ជំទាវ ពេជ ចន្ទមុន្នី មានប្រសាសន៍ថា​ សូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តបង្កបង្កើនផលទៀត បន្ទាប់ពីទឹកស្រក និងសូមបង្កើនការប្រុងប្រយ័ត្ន រស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក និងចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល។

    លោកជំទាវ  បានកោតសសើរចំពោះកងកម្លាំងគ្រប់ប្រភេទរួមមាន  កងទ័ព  កងរាជអាវុធហត្ថ  ប៉ូលិស  ប៉េអឹម អជ្ញាធរមូលដ្ឋាន  គ្រប់លំដាប់ថ្នាក់  រួមនិងកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សមួយនេះ។ និងសូមថ្លែងអំណគុណដល់បណ្តាសប្បរសជន ទាំងក្នុងនិងក្រៅប្រទេស តែងតែជួយឧបត្ថមគាំទ្រ ដល់សមាគម TYDA នូវសម្ភារប្រើប្រាស់ ស្បៀងអាហារ  សម្រាប់ជូនដល់ជនរងគ្រោះ។

    ឯកឧត្តម ងួន រតនះ អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម TYDA ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការនាំយកអំណោយទាំងនេះ ប្រគល់ដល់ដៃបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ ទោះបីផ្លូវធ្វើដំណើរលំបាកយ៉ាងណា អោយតែបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន អោយបានទាន់ពេលវេលា។

    ប្រជាពលរដ្ឋ​បានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅចំពោះ​ម្នាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលុង ពីគ្រោះទឹកជំនន់នេះ។

    សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន​ ១១៦០គ្រួសារ (ពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ៨៣០គ្រួសារ, ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ៣៣០គ្រួសារ) បាន​ទទួលអំណោយពេលនេះ​ ក្នុង​គ្រួសារនីមួយៗ ទទួលបាន អង្ករ៥០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស,មី២កេស, ប្រេងខ្យង២ដប, កាហ្វេ១កញ្ចប់ធំ,ភួយ១,សារ៉ុង១, ថ្នាំដុសធ្មេញ១,ប្រេងកូឡា១, សាប៊ូដុសខ្លួន១ដុំ,ថ្នាំពេទ្យ១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។

    គួរបញ្ជក់ថានៅក្នុងឆ្នាំ២០២០នេះ ព្យុះបានបក់បោកនាំយកទឹកភ្លៀង ពីបណ្តាប្រទេសផ្សេងៗ ដែលបង្កអោយមានការជន់ស្ទើរតែទូទាំងប្រទេសកម្ពុជា អស់រយៈពេលជាង២សប្តាហ៍មកហើយ ដែលធ្វើអោយប៉ះពាល់ដល់ផលដំណាំ និងជីវភាពរស់របស់ប្រជាពលរដ្ឋ៕

    ពាក្យគន្លឹះទាក់ទង