គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា ​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធទាប​ ចាប់​ទីថ្ងៃទី២ ដល់ ៨កញ្ញា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០​ |
    កម្ពុជា ​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធទាប​ ចាប់​ទីថ្ងៃទី២ ដល់ ៨កញ្ញា កម្ពុជា ​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធទាប​ ចាប់​ទីថ្ងៃទី២ ដល់ ៨កញ្ញា

    ភ្នំពេញ៖ យោងតាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម​ដែល​ចេញនៅថ្ងៃទី​១កញ្ញា ឲ្យដឹងថា​  កម្ពុជា​បាន​ទទួល​រងឥទ្ធិពល​ពីជ្រលង​  នៃ​ប្រព័ន្ធ​សម្ពាធទាប​ ដែល​អូសបន្លាយ​ឆ្លង​កាត់​ភាគខាង​ជើង​ប្រទេស​ថៃ​ភាគ​កណ្ដាល​ ប្រទេសឡាវ​ និង​វៀតណាម​។

    ស្ថានភាព​បែបនេះ ធ្វើឲ្យ​បណ្ដាខេត្ត​មួយចំនួន​​អាចមាន​ភ្លៀង​ធ្លាក់​ក្នុងកម្រិត​ពីមធ្យម​ទៅបង្គួរ និង​ខ្លះទៀត​មាន​ភ្លៀង​ធ្លាក់ច្រើន​​។

    អាស្រ័យ​ស្ថានភាព​ធាតុ​អាកាស​​បែប​នេះ សូម​សាធារណជន​ប្រុង​ប្រយ័ត្ន​​ចំពោះ​បាតុភូត​ ផ្គរ​ រន្ទះ និង​ខ្យល់​កន្ត្រាក់​ ដែល​អាច​កើត​មាន​​នៅផ្នែក​មួយ​ចំនួន​ នៃ​បណ្ដាខេត្ត​ស្ថិត​នៅតំបន់​វាល​ទំនាប​ភាគកណ្ដាល​៕

     

    ពាក្យគន្លឹះទាក់ទង