គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កងកម្លាំង​សង្គ្រោះ​របស់កងពលតូច​លេខ​៧០​ បន្ត​សកម្មភាព​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ក្នុង​ខណ្ឌដង្កោ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០​ |
    កងកម្លាំង​សង្គ្រោះ​របស់កងពលតូច​លេខ​៧០​ បន្ត​សកម្មភាព​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ក្នុង​ខណ្ឌដង្កោ កងកម្លាំង​សង្គ្រោះ​របស់កងពលតូច​លេខ​៧០​ បន្ត​សកម្មភាព​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ក្នុង​ខណ្ឌដង្កោ

    ភ្នំពេញ៖ គិត​មក​ដល់​ថ្ងៃទី២៦តុលានេះ គឺជាថ្ងៃ​ទី​១៣​ហើយ​ ដែល​សកម្មភាព​របស់​កងកម្លាំង​សង្គ្រោះ​របស់​កង​ពលតូច​លេខ​៧០​ នៅប្រចាំការ ​បន្ត​ជួយ​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ និង​សម្ភារៈដែល​ទទួលរង​ការលិចលង់​ដោយទឹកជំនន់​ ក្នុង​សង្កាត់​ស្ពាន​ថ្ម ខណ្ឌ​ដង្កោ​។

    កង​កម្លាំង​សង្រ្គោះ​ក៏បាន​ជួយ​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគ បរិភោគ​របស់​ព្រះសង្ឃ​នៅវត្តបុទុម​វត្តី ដែល​លោក​បាន​ឧបត្ថម្ភ ជូន​ប្រជាពលរដ្ឋ​នៅទី​នោះ​ផង​ដែរ​ ដើម្បី​ចូល​រួម​ការងារ​មនុស្សធម៌​ និង​ចែក​រំលែក​ ដល់​ប្រជាព​លរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​។

    បើ​តាម​ព័ត៌មាន​ពី​កញ្ញា​ឧត្តមសេនិយ៍ យុង ខេមរា អនុ​បញ្ជាការ​កង​ពល​តូច​៧០​ ដែល​ប្រចាំ​ការ​នៅ​ទី​នោះ​បានប​ញ្ជាក់​ឲ្យដឹ​ងថា​ ទឹកជំនន់ផ្សារព្រែកជ្រៃ គឺ​ទឹក​បាន​បន្ត​ស្រក​អស់​ចំនួន​២​តឹក​៥​ហ៊ុន​ហើយ ​គិត​ត្រឹម​ម៉ោង​៥​ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។

    សូមរំលឹកថា ស្ថានភាពទឹកជំនន់នៅផ្សារព្រែក ខណ្ឌដង្កោបានទទួល រងការលិច​លង់​ដោយ​អស់​រយៈ​ពេល​១៣​ថ្ងៃ មកហើយ។

    សូមបញ្ជាក់ថា​ ក្នុងសកម្មភាពនៃ​ការ​ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ បាន​ប្រើ​ប្រាស់​មធ្យោបាយ​ក្នុង​ការដឹកជញ្ជូន មួយចំនួន​ រួមមាន៖ ​ប្រើអូប័រចំនួន  ១០គ្រឿង និង​កម្លាំង​ទ័ព​របស់​កង​ពលតូច​លេខ​៧០ ​ ចំនួនប្រមាណ  ១០០នាក់ផង៕

    អត្ថបទទាក់ទង