គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រយៈ​ពេល​៩​ខែ ឆ្នាំ២០២០ កម្ពុជា​ទទួល​បានភ្ញៀវ​អន្តរ​ជាតិជាង​ ១លាននាក់​​ និងភ្ញៀវ​ផ្ទៃក្នុង​ជាង ​៧លាននាក់​ 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |
    រយៈ​ពេល​៩​ខែ ឆ្នាំ២០២០ កម្ពុជា​ទទួល​បានភ្ញៀវ​អន្តរ​ជាតិជាង​ ១លាននាក់​​ និងភ្ញៀវ​ផ្ទៃក្នុង​ជាង ​៧លាននាក់​  រយៈ​ពេល​៩​ខែ ឆ្នាំ២០២០ កម្ពុជា​ទទួល​បានភ្ញៀវ​អន្តរ​ជាតិជាង​ ១លាននាក់​​ និងភ្ញៀវ​ផ្ទៃក្នុង​ជាង ​៧លាននាក់​ 

    ភ្នំពេញ៖ ក្នុង​ដំណាក់កាល​ដែល​ពិភព​លោក​រួម​ទាំង​កម្ពុជា​ផង​ កំពុងរងការ​យាយីពីវីរុស​កូវីដ១៩ ដែលបាន​អូសបន្លាយ​អស់​ជា​ច្រើន​ខែ​មក​ហើយ​នេះ ​វិស័យទេសចរណ៍កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ផងដែរ​ ពោល​គឺ​ក្នុង​រយៈ​ពេល​៩​ ខែ​ឆ្នាំ២០២០​នេះ​ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិជាង១លាននាក់ និងភ្ញៀវផ្ទៃក្នុង​ជាង​ ៧លាន​នាក់​ ដែល​ចំនួ​ន​នេះមានការថយចុះ។

    ក្រសួង​ទេសចរណ៍​នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្នុង​រយៈពេល៩ខែ ឆ្នាំ២០២០ ​ទេសចរ​អន្តរជាតិមកទស្សនា​កម្ពុជា​មាន​ត្រឹម​តែ​ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និង​ទទួល​បាន​ទេសចរផ្ទៃក្នុង​ ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការថយចុះនេះ គឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

    ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%)។

    តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩។

    អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖

    * សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣)

    * សេណារីយ៉ូទី២៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)

    ក្រសួងទេសចរណ៍បានបន្តថា រយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានាទូទាំងប្រទេស ថយចុះ ៥១.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះទេសចរជាតិមានប្រមាណ ៥,៥៦២,៥៣១នាក់ ថយចុះ ៣៨.២% និងទេសចរបរទេសមានប្រមាណ ១,៧២១,៨៧៨នាក់ ថយចុះ ៧២%។

    តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០% ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់៕

    អត្ថបទទាក់ទង