បែកធ្លាយ!!! សារសំឡេងលោក ហូរ វ៉ាន់ បញ្ជាឲ្យសកម្មជនខ្លួនទៅធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរិក និងបារាំងថ្ងៃទី២៣តុលា
ភ្នំពេញ៖ ទីបំផុតសំឡេងលោក ហូរ វ៉ាន់ បញ្ជាឲ្យសកម្មជនខ្លួនទៅធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរិក និងបារាំង កាលពីថ្ងៃទី២៣តុលា ត្រូវបានម្ចាស់Facebook ឈ្មោះ «យុត្តិធម៌ សង្គម» ទម្លាយនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
ក្រៅពីសារសំឡេងបញ្ជារបស់លោក ហូរ វ៉ាន់, ម្ចាស់ Facebook ខាងលើបានសរសេរយ៉ាងដូច្នេះថា៖ «លោក ហូរ វ៉ាន់ អឺយ ! សំឡេងដែលលោកដែល និយាយបញ្ជាឱ្យសកម្មជនខ្លួនទៅធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរីក បារាំងថ្ងៃ២៣តុលានោះ តាមការពិត សំឡេងនេះមនុស្សរបស់លោកក៏បានចែក share មកឱ្យពួកខ្ញុំដែរ! តែពួកខ្ញុំមិនបានទៅចូលរួមតាមការបំផុសរបស់គ្នាលោកនោះដើម្បីតែលុយកាក់ ប៉ុណ្ណឹងនោះទេ។
ហើយពួកសិទ្ធិមនុស្សខ្ញុំក៏មិនចង់ ឱ្យលោកប្រធាន កឹម សុខា ជាប់ជំពាក់វាក់វិននិងពាក់ព័ន្ធជាមួយនឹងក្រុមលោក សម រង្ស៊ី អីទៀតដែរ !
សូមនាំគ្នាស្តាប់សំឡេង ហូរ វ៉ាន់ ដែលគ្នាគាត់បានបញ្ជូនមកឱ្យពួកយើងតាម Messenger !
សូមបញ្ជាក់ថា ម្ចាស់ Facebook ឈ្មោះ «យុត្តិធម៌សង្គម» ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាក្រុម កឹម សុខា និយម, ដែលតែងតែនិយាយការពារផលប្រយោជន៍លោក កឹម សុខា និងបក្សពួករបស់ខ្លួន។»
សូមស្តាប់សំឡេងលោក ហូរ វ៉ាន់ ខាងក្រោម៖