ជនជាតិអាមេរិកកាំងម្នាក់ កោតសរសើរនូវចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះជនរងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ លោក ដន សេម ជនជាតិអាមេរិកាំង ដើមកំណើតនៅរដ្ឋថេនេស៊ី បានមករស់នៅកម្ពុជា ហើយលោកក៏ជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅបុរីVIP ក្នុងខណ្ឌដង្កោនោះដែរ ។
លោក ដន សេម ដែលមានប្រពន្ធជាជនជាតិខ្មែរ បានថ្លែងការកោតសរសើរនូវចំណាត់ការភ្លាមៗរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានជួយជនរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា។ លោកថាការជួយសង្គ្រោះប្រជាជនពីសំណាក់ក្រុមសង្គ្រោះពិតជាធ្វើបានល្អណាស់។
លោក ដន បានលើកឡើងថា ក្រៅពីសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ ក្នុងពេលលិចលង់នោះ នៅពេលទឹកស្រកអស់ទៅវិញ ក៏ជួយដឹកជញ្ជូនប្រជាពលរដ្ឋត្រឡប់មកគេហដ្ឋានវិញផងដែរ ដែលនេះជាគំរូមួយដ៏ល្អ។
លោក ដន ក៏ឆ្លៀតនិយាយរឿងអស់សំណើចហួសចិត្តដែលលោកមានមាឌធំតែជិះទូកតូចរបស់បុរី ហើយក្រឡាប់ទូកនៅពេលអ្នករួមដំណើរចុះពីលើទូកអស់និងនៅសល់តែគាត់ម្នាក់…។
សូមស្តាប់ការលើកឡើងរបស់លោក លោក ដន សេម ខាងក្រោមនេះ៖