គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សមាជិកក្រុមបាតុករ ​ទំលាយ​​សារសំឡេង​របស់លោក​ ហូរ វ៉ាន់​ បញ្ជាឲ្យ​ធ្វើបាតុកម្ម​នៅ​ស្ថាន​ទូតចិន​ អាមេរិក​ និង​បារាំង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០​ |
    សមាជិកក្រុមបាតុករ ​ទំលាយ​​សារសំឡេង​របស់លោក​ ហូរ វ៉ាន់​ បញ្ជាឲ្យ​ធ្វើបាតុកម្ម​នៅ​ស្ថាន​ទូតចិន​ អាមេរិក​ និង​បារាំង​ សមាជិកក្រុមបាតុករ ​ទំលាយ​​សារសំឡេង​របស់លោក​ ហូរ វ៉ាន់​ បញ្ជាឲ្យ​ធ្វើបាតុកម្ម​នៅ​ស្ថាន​ទូតចិន​ អាមេរិក​ និង​បារាំង​

    ភ្នំពេញ​៖ សារសំឡេង​ថ្មីមួយទៀត​​របស់​លោក​ ហូរ វ៉ាន់ ​បញ្ជា​ឲ្យក្រុម​បាតុករ​ធ្វើ​បាតុកម្ម​នៅ​ស្ថាន​ទូតចិន​ អាមេរិក​ និង​បារាំង កាលពីថ្ងៃទី​២៣តុលា​កន្លងមកនោះ​ ត្រូវ​បាន​ទំលាយ​ដោយ​គណនីហ្វេសប៊ុក​ឈ្មោះ ក្រុមស្ត្រី​ក្លាហាន​ដោយស្ម័គ្រចិត្ត​ នៅថ្ងៃទី​២៨​ ខែតុលា ឆ្នាំ​២០២០ ដែលក្រុមនេះ​ត្រូវបានគេ​ស្គាល់​ថា​ ជាក្រុម​ទទួល​បញ្ជា​ផ្ទាល់​ពី​លោក​​ ហូរ​ វ៉ាន់​ ដើម្បី​ធ្វើ​បាតុកម្ម​តែម្ដង​។

    ក្រៅពីសារសំឡេងបញ្ជារបស់លោក ហូរ វ៉ាន់, ម្ចាស់ Facebook ខាងលើបាន​សរសេរ​យ៉ាងដូច្នេះថា​៖ «ជូនអុំ ហូរ វ៉ាន់ និងពូអ៊ុសម្ថកិច្ច! នាងខ្ញុំជាសមាជិកសកម្មក្នុងក្រុមស្រ្តីក្លាហាន «នាងញុំសុំលាក់ឈ្មោះ» ដែលបានចូលរួមតវ៉ាប្រឆាំងរឿងទាហានចិននៅស្រុកខ្មែរកាលថ្ងៃ២៣ តុលា ពិតជាសោកស្តាយកំហុសឆ្គងដែលបាន ចូលរួមស្រែកតវ៉ាតាមបញ្ជាផ្ទាល់ពីលោក អ៊ុ ហូរ វ៉ាន់ ដោយសារតែត្រូវការលុយកាក់មួយចំនួន។ នាងខ្ញុំសូមប្រកាសជាចំហថា នាងខ្ញុំមិនមានអ្វីពាក់ព័នជាមួយក្រុមស្រ្តីក្លាហាននេះចាប់ពីថ្ងៃ២៤តុលាតទៅទៀត។

    ជាភស្តុតាងនៃការឈប់ទាក់ទងជាមួយក្រុមអ៊ុ ហូរ វ៉ាន់ នេះទៅទៀត នាងខ្ញុំសូមបង្ហោះស៊ែរនូវសំឡេងបញ្ជាតាមសារឆាត មេសសែនយឺររបស់លោកអ៊ុហូរ វ៉ាន់ដែលសារសំលេង រូបភាពនិងឆាតឆ្លើយឆ្លងជាច្រើនទៀត នាងខ្ញុំក៍បានផ្ញើអោយពូអ៊ុសម្ថកិច្ចភ្នំពេញរួចហើយតាំងពីល្ងាចថ្ងៃ២៣ តុលា មកម្ល៉េះ»។

    សូមស្តាប់សំឡេងលោក ហូរ វ៉ាន់ ខាងក្រោម​៖

    អត្ថបទទាក់ទង