គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កងសង្រ្គោះ​បន្ទាន់​ និង​ពន្លត់​អគ្គិភ័យ​៧១១ ​រប​ស់កង​ពលតូច​លេខ​៧០​ ​ចូលរួ​ម​ធ្វើ​បាឋកថា ​ស្តីពី “សកម្មភាព ​របស់​កង​ប្រតិបត្តិការ​រុក​រក​ និង​សង្រ្គោះ​៧១១​នៃ​កង​ពល​តូច​លេខ​៧០”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០​ |
    កងសង្រ្គោះ​បន្ទាន់​ និង​ពន្លត់​អគ្គិភ័យ​៧១១ ​រប​ស់កង​ពលតូច​លេខ​៧០​ ​ចូលរួ​ម​ធ្វើ​បាឋកថា ​ស្តីពី “សកម្មភាព ​របស់​កង​ប្រតិបត្តិការ​រុក​រក​ និង​សង្រ្គោះ​៧១១​នៃ​កង​ពល​តូច​លេខ​៧០” កងសង្រ្គោះ​បន្ទាន់​ និង​ពន្លត់​អគ្គិភ័យ​៧១១ ​រប​ស់កង​ពលតូច​លេខ​៧០​ ​ចូលរួ​ម​ធ្វើ​បាឋកថា ​ស្តីពី “សកម្មភាព ​របស់​កង​ប្រតិបត្តិការ​រុក​រក​ និង​សង្រ្គោះ​៧១១​នៃ​កង​ពល​តូច​លេខ​៧០”

    ភ្នំពេញ ​៖​ យោង​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ​លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និង​ជា​មេបញ្ជាការ​កង​ពល​តូច​លេខ​៧០ ​នៅ​ថ្ងៃទី០​២ ខែកញ្ញា   ឆ្នាំ២០២០នេះ បាន​ចាត់​អោយ​ក្រុម​សង្រ្គោះ​បន្ទាន់  ​និង​ពន្លត់​អគ្គិភ័យ​៧១១ ​រប​ស់​កងពល​ បាន​ទៅ​បង្ហាត់​បង្រៀន​នូវ​មេ​រៀន​សង្គ្រោះ​ដល់​មន្រ្តី​បម្រើ​ការងារ​នៅ​មជ្ឈ​មណ្ឌល ​ហ្វឹកហ្វឺន​ អាកាសចរស៊ីវិល​អំពី​មេរៀន​របៀប​ជួយ​សង្រ្គោះ​ជនរង​គ្រោះ​ពីការ​បាក់អគារ ​និង​សង្រ្គោះ​ក្នុង​រូង​ភ្នំ​។ ការ​បង្រៀន​នេះដែ​រ ដោយ​គ្រូ​ជំនាញ​សង្រ្គោះ​បន្ទាន់​៧១១។​

    ​បាឋកថានេះ​បាន​បង្ហាញ ​ពីសកម្មភាព ​របស់​កង​ប្រតិបត្តិការ​រុក​រក​ និង​សង្រ្គោះ​៧១១​នៃ​កង​ពល​តូច​លេខ​៧០ ​ក្នុង​ព្រឹត្តិការណ៍​​បាក់រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​កែប​ ថ្ងៃ ​ទី៣-​៥ ​ខែ​មករា​ ២០២០ ​និង​ជួយ​សង្រ្គោះជ​ន​រង​គ្រោះ​គៀប​ជាប់​ក្នុង​រូងភ្នំ ​នៅស្រុ​ក​ភ្នំ​ព្រឹក​ ខេត្តបាត់​ដំបង​ ថ្ងៃ​ទី​៧ ​ខែ​សីហា ​ ២០១៩ផងដែរ។

    សូម​ជម្រាប​ថា ​ការ​ធ្វើ​បាឋកថា​នេះ ​មិន​ត្រឹម​តែរៀ​ន​ផ្នែក​សង្រ្គោះ​ទេ ​គឺ​ជា​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​រវាង​កងពល​តូច​លេខ​៧០​ ជា​មួយ​មជ្ឈ​មណ្ឌល ​ហ្វឹកហ្វឺន អា​កាស​ចរស៊ីវិល​ផង​ដែរ ​ដើម្បី​អោយ​មាន​ការ​ទំនាក់ទំនង​កាន់​តែ​ល្អ​ទៅ​មុខ​បន្ថែម​ទៀត​៕

    ពាក្យគន្លឹះទាក់ទង