គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងការបរទេស៖ ​ថ្នាក់ដឹកនាំ ​ និង​មន្រ្តី​ទាំង​អស់​ដែល​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​ហុងគ្រី​​​ តម្រូវ​ឲ្យ​ធ្វើ​ចត្តា​ឡីស័ក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងការបរទេស៖ ​ថ្នាក់ដឹកនាំ ​ និង​មន្រ្តី​ទាំង​អស់​ដែល​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​ហុងគ្រី​​​ តម្រូវ​ឲ្យ​ធ្វើ​ចត្តា​ឡីស័ក​ ក្រសួងការបរទេស៖ ​ថ្នាក់ដឹកនាំ ​ និង​មន្រ្តី​ទាំង​អស់​ដែល​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​ហុងគ្រី​​​ តម្រូវ​ឲ្យ​ធ្វើ​ចត្តា​ឡីស័ក​

    ភ្នំពេញ​៖ ​ក្រសួងការប្រទេស​ ប្រកាស​ឲ្យ​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ទាំងអស់​ដែល​​បាន​ប្រាស្រ័យទាក់ទង​ជាមួយ រដ្ឋមន្ត្រីការបរទស​ និង​ពាណិជ្ជកម្ម​ហុងគ្រី យ​ធ្វើ​ចត្តាឡីស័ក។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ចេញផ្សាយនៅថ្ងៃនេះ។

    សេចក្ដីប្រកាសបាន​ឲ្យដឹងថា​ កាលពីថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ឯក​ឧត្ដម​ ភីធើ ស៊ីចាតូ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ពាណិជ្ជកម្ម​ហុង​គ្រី បាន​ដឹកនាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ពេល​ដែល​ឯកឧត្ដម​​រដ្ឋមន្ត្រី និង​ប្រតិភូ អញ្ជើញ​ដល់ទីក្រុង​បាងកកនៅល្ងាច​ថ្ងៃ​ដដែល​នោះ ការ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩​ នៅទីនោះ​បាន​បញ្ជាក់ថា​ ឯកឧត្ដម​ រដ្ឋមន្ត្រី​ មានលទ្ធ​ផល​វិជ្ជមាន​។

    សេចក្ដីប្រកាស​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពីទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម​ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ទាំងអស់​ដែល​ជួប​ និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូ​នៅ​ក្នុង​ពេល​ទស្សនកិច្ច​ធ្វើ​តេស្ត​រក​វីរុសកូវីដ​១៩​ និង​ដាក់​ឲ្យ​នៅដាច់​ដោយឡែក​ (ចត្តាឡីស័ក) តាម​​ការកំណត់​របស់​ក្រសួង​សុខាភិបាល​។

    សូមបញ្ជាក់ជូន​ថា​ សមាជិកគណៈប្រតិភូ​ហុងគ្រី​ទាំង​អស់​បាន​ធ្វើ​តេស្ត​ និង​មាន​វិញ្ញាបន​បត្រ​សុខភាព​បញ្ជាក់​ថា​ គ្មាន​វីរុស​កូវីដ​១៩​ មុន​ពេល​ចេញ​ដំណើរ​មក​កម្ពុជា​៕

    ពាក្យគន្លឹះទាក់ទង