គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំពាក្យក្រសួងអប់រំ​៖ គ្រឹះស្ថានសិក្សាឯកជនចំនួន ៤ ផ្អាកជាបណ្ដោះអាសន្ន ក្រោយមានការពាក់ព័ន្ធករណីប្រតិភូហុងគ្រី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អ្នកនាំពាក្យក្រសួងអប់រំ​៖ គ្រឹះស្ថានសិក្សាឯកជនចំនួន ៤ ផ្អាកជាបណ្ដោះអាសន្ន ក្រោយមានការពាក់ព័ន្ធករណីប្រតិភូហុងគ្រី អ្នកនាំពាក្យក្រសួងអប់រំ​៖ គ្រឹះស្ថានសិក្សាឯកជនចំនួន ៤ ផ្អាកជាបណ្ដោះអាសន្ន ក្រោយមានការពាក់ព័ន្ធករណីប្រតិភូហុងគ្រី

    ភ្នំពេញ​៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា គ្រឹះស្ថានសិក្សាចំនួន ៤ បានផ្អាកការសិក្សាជាបណ្ដោះអាសន្ន ក្រោយរកឃើញថា គ្រឹះស្ថានសិក្សាទាំង ៤នោះ មានការពាក់ព័ន្ធជាមួយគណៈប្រតិភូមកពីប្រទេស ហុងគ្រី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជារួចធ្វើតេស្តរកឃើញកូវីដ១៩ នៅប្រទេសថៃ ក្រោយចាកចេញពីកម្ពុជា។

    បន្ទាប់ពីគណៈប្រតិភូប្រទេស ហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ ១៩ នេះ ក្រសួងអប់រំបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណៈប្រតិភូ នៃប្រទេសហុងគ្រី។ ក្រោយរកឃើញបែបនេះ  គណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងបួន បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ ចំពោះលទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

    លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង​អប់រំបាន​ឲ្យដឹងថា ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំង៤ នោះរួមាន៖ គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូបបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។ គ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

    សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ចំនួន៨៨៩នាក់លទ្ធផលបញ្ជាក់ថា អវិជ្ជមានវីរុសកូវីដ ១៩។យ៉ាងណាក៏ដោយជុំវិញករណីនេះក្រសួងនៅតែបន្តធ្វើការតាមដាន់យ៉ាងយកចិត្តទុកដាក់បំផុត៕

     

    អត្ថបទទាក់ទង