ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ នៅភ្នំពេញ និងខេត្ដកណ្ដាល
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងអប់រំបានចេញសេចក្ដីជូនដំណឹងមួយដោយបានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) និងឯកជននៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ២សប្ដាហ៍ ជាបណ្តោះអាសន្ន ដោយរង់ចាំលទ្ធផលធ្វើតេស្តរកកូវីដ ចំពោះអ្នកដែលបានទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។ គ្រឹះស្ថានសិក្សាត្រូវដំណើរការបង្រៀន និងរៀន តាមប្រព័ន្ធអេឡិចត្រូនិក។
អត្ថបទទាក់ទង