ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ បន្តចុះសួរសុខទុក្ខ ចែកពូជស្រូវ និងអំណោយជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១១០០០គ្រួសារ មកពី ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ៕
អត្ថបទទាក់ទង