បេសកកម្មចុះចែកពូជស្រូវជូនពលរដ្ឋរងគ្រោះដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តដល់ខេត្តកំពង់ចាម
កំពង់ចាម៖ បន្ទាប់ពីបានចែកពូជស្រូវដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តក្រចេះ រួចមក បេសកកម្មនេះដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តដល់ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាបបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ ចែកពូជស្រូវ និងអំណោយមួយចំនួនទផត ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ស្រុកព្រៃឈរ ជើងព្រៃ បាធាយ កំពង់សៀម និងស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម ។
ពិធីសំណេះសំណាលនេះ បានរៀបចំធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ភូមិព្រទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៣២០០គ្រួសារ នូវស្រូវពូជចំនួន ៣២០តោន ជាមួយសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន។
សូមបញ្ជាក់ដែរថា ការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ត្រូវបានអនុវត្តបានយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដោយមានមន្ត្រីក្រសួងសុខាភិបាលបានបាញ់អាកុល និងចែកជូនម៉ាស់ដល់គណៈប្រតិភូ និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនេះផងដែរ៕