គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម​ ស ខេង​ អញ្ជើញចុះ​ចែកពូជស្រូវ​ និង​អំណោយ​ជូនពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ ចំនួន ៣៥០០គ្រួសារ​ នៅខេត្តព្រៃវែង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្ដេចក្រឡាហោម​ ស ខេង​ អញ្ជើញចុះ​ចែកពូជស្រូវ​ និង​អំណោយ​ជូនពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ ចំនួន ៣៥០០គ្រួសារ​ នៅខេត្តព្រៃវែង​ សម្ដេចក្រឡាហោម​ ស ខេង​ អញ្ជើញចុះ​ចែកពូជស្រូវ​ និង​អំណោយ​ជូនពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ ចំនួន ៣៥០០គ្រួសារ​ នៅខេត្តព្រៃវែង​

    ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ ​សម្ដេច​ក្រឡា​ហោម ​ស ​ខេង ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ ចែក​ពូជ​ស្រូវ ​ពូជបន្លែ ​និងអំណោយ​មួយ​ចំនួន​ទៀត​ជូន​ប្រជា​ពលរដ្ឋ​មាន​ការ​ខ្វះខាត​ក្នុង​ជីវភាព​ក្រោយ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀងចំនួន​៣៥០០​គ្រួសារ ​ក្នុង​​ខេត្ត​ព្រៃវែង។

    សម្ដេចក្រឡាហោម​បានមាន​ប្រសាសន៍​ថា ​ការ​ផ្ដល់​ជំនួយ​ពិសេស​ពូជស្រូ​វ ​ពូជ​បន្លែ​ជូន​ពលរដ្ឋ​នា​ពេល​នេះ ​គឺ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​បង​ប្អូន​អាច​ចាប់​ផ្ដើម​ការ​បង្ក​បង្កើន​ផល​ឡើង​វិញ​ ក្រោ​យ​ពី​រាជរដ្ឋាភិបាល​ បាន​ដឹក​នាំកា​រងារ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្ត​រាយ​ទឹក​ជំនន់​កន្លង​ទៅ​។

    នៅក្នុង​ឱកាស​នោះដែ​រ ​សម្ដេច​ក្រឡា​ហោម​ ឧបនាយក​រដ្ឋ​មន្រ្តី​ ក៏​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​អំពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា ​និង​នៅ​លើ​ពិភព​លោក ​ដោយ​សម្ដេច​បាន​សម្ដែង​ក្ដី​សង្ឃឹម​ជឿជាក់​ថា ​រដ្ឋបាល​មូល​ដ្ឋាន ​និង​ប្រជាពលរដ្ឋ​នឹង​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​ហើយ​អនុវត្ត​វិធាន​ការ​នានា​តាមការណែនាំរបស់​ក្រសួង​សុខាភិបាល។

    សូមជម្រាបជូន​ថា​ គ្រោះទឹកជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវ​ចំនួន​៧​ក្រុង-​ស្រុក​ ក្នុង​ខេត្ត​ព្រៃវែង​។ ផល​ស្រូវ​ដែល​ប៉ះពា​ល់​សរុប​មាន​៥,៦៦៨​ហិកតា​ ខូច​ខាត​ចំនួន​ ៣,៥០០​ហិកតា ​ស្មើនឹង ៣,៥០០​គ្រួសារ ​ក្នុង​នោះ​ស្រុក​បាភ្នំ​ចំនួន​៦២៦​ហិកតា, ស្រុក​កំពង់​ត្របែក​ចំនួន ​៧៣៦ហិ​កតា​, ស្រុក​មេសាង​ចំនួន​៣៧៦​ហិកតា​,ស្រុក​ពាមរក៍​ចំនួន​៤៦៥​ហិកតា​, ស្រុក​ព្រះស្តេច​ចំនួន​៥៧៦​ហិកតា,​ ក្រុង​ព្រៃវែង​ចំនួន​៣៦០​ហិកតា​ និង​ស្រុក​ពោធិ៍​រៀង​ចំនួ​ន​ ៣៦១​ហិកតា​។

    សូមបញ្ជាក់​ថា​ អំណោយ​ដែល​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នាឱកាស​នេះ ​ក្នុងមួយគ្រួសារ​ទទួលបាន​ ស្រូវ​ពូជ​១០​០គីឡូក្រាម​, គ្រាប់​ពូជ​បន្លែ​៤​មុខ ​មាន​ស្ពែពី​រ​មុខ ​ត្រប់ ​និង​ត្រកួន​ ព្រម​ទាំង​ឃីត​មួយ​កញ្ចប់​ មាន​សម្ភា​រៈ​ប្រើប្រាស់ ​និងគ្រឿង​បរិភោគ ​រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៀត​ផងដែរ​៕

    អត្ថបទទាក់ទង