សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូ នាំយកអំណោយម៉ាស និងបរិក្ខាពេទ្យ ជូនរដ្ឋាភិបាលប្រទេសឡាវ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នាំយកអំណោយជាម៉ាសចំនួន ២លាន១សែន និងគ្រឿងបរិក្ខារពេទ្យសរុបចំនួន ១២មុខ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមយន្តហោះពិសេស។
អត្ថបទទាក់ទង