គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​៖ អ្នក​ជំងឺ​កូវីដ​១៩​ ០២នាក់បាន​ជាសះស្បើយ (០១នាក់ ​ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា) និង​មានករណីវិជ្ជមាន​ថ្មី​ ០១នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល​៖ អ្នក​ជំងឺ​កូវីដ​១៩​ ០២នាក់បាន​ជាសះស្បើយ (០១នាក់ ​ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា) និង​មានករណីវិជ្ជមាន​ថ្មី​ ០១នាក់​ ក្រសួងសុខាភិបាល​៖ អ្នក​ជំងឺ​កូវីដ​១៩​ ០២នាក់បាន​ជាសះស្បើយ (០១នាក់ ​ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា) និង​មានករណីវិជ្ជមាន​ថ្មី​ ០១នាក់​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ មាន​ករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី ០១នាក់(ករណីនាំចូល)​ និង​មាន​ករណី​ជាសះស្បើយ​ ០២នាក់ ក្នុងនោះមានម្នាក់ជាអ្នក​ដែល​ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍​ ៣វិច្ឆិកា​ ។

    ចំពោះ​ករណីជាសះស្បើយ​ មាន​ចំនួ​ន ០២​នាក់​ ៖

    ១, ឯកឧត្ដម​ សួស យ៉ារ៉ា​ អាយុ ៤៧​ឆ្នាំ​ សមាជិក​រដ្ឋសភា​ មាន​អាសយដ្ឋាន​នៅរាជធានីភ្នំពេញ  ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ៣វិច្ឆិកា​ កន្លង​មក​។

    ២, ស្ត្រី​ជនជាតិ​ខ្មែរ​ អាយុ​ ៣១​ ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ចិត្តបុរី ខេត្ត​ក្រចេះ បាន​ធ្វើដំណើរ​មកពី​ប្រទេសជប៉ុន​ បន្តជើង​ហោះហើរ​នៅប្រទេស​កូរ៉េ​ខាងត្បូង​ មក​ដល់កម្ពុជា​ថ្ងៃទី​១៩តុលា​ ២០២០។

    ពួកគាត់ទាំងពីរ​នាក់​ខាងលើ​​ បាន​ព្យាបាល​ជាសះស្បើយ ដោយទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ១៩​ ចំនួន​ ២លើក​ ត្រូវ​បាន​អនុញ្ញាត​ឲ្យចេញ​ពីមន្ទីរពេទ្យមិត្តភាព​ខ្មែរ​-សូវៀត។

    រីឯចំពោះករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី ចំនួន​ ០១នាក់​វិញ​ គឺ​លើ​បុរស​ជនជាតិ​ខ្មែរ​-អាមេរិកកាំង​ អាយុ​ ៥៦​ឆ្នាំ​ ស្នាក់​នៅ​បុរីមួយកន្លែង​ក្នុង​រាជធានីភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក​ បន្ត​ជើង​ហោះហើរ​នៅប្រទេស​ចិន​(តៃវ៉ាន់) មក​ដល់កម្ពុជា​នៅថ្ងៃទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​។ បច្ចុប្បន្ន​​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ​-សូវៀត​។

    សូមបញ្ជាក់ជូន​ថា​ គិត​ត្រឹម​ម៉ោង​ ៧​ព្រឹកថ្ងៃទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ កម្ពុជាមាន​អ្នកផ្ទុក​​ជំងឺកូវីដ​១៩ សរុប​ចំនួន​ ៣០៣​នាក់​ អ្នក​ជាសះស្បើយ​ចំនួន​ ២៩១នាក់​ អ្នកកំពុង​សម្រាកព្យាបាល​ចំនួន​ ១២នាក់​ និង​មិន​មាន​ករណីស្លាប់​ទេ​៕

    អត្ថបទទាក់ទង