គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងអប់រំ ប្រកាស​បើក​សាលារៀនឡើង​វិញទាំងនៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ បន្ទាប់ពីបាន​បិទ​ដោយសារ​ព្រឹត្តិការណ៍ ៣វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងអប់រំ ប្រកាស​បើក​សាលារៀនឡើង​វិញទាំងនៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ បន្ទាប់ពីបាន​បិទ​ដោយសារ​ព្រឹត្តិការណ៍ ៣វិច្ឆិកា​ ក្រសួងអប់រំ ប្រកាស​បើក​សាលារៀនឡើង​វិញទាំងនៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ បន្ទាប់ពីបាន​បិទ​ដោយសារ​ព្រឹត្តិការណ៍ ៣វិច្ឆិកា​

    ភ្នំពេញ​៖ ឯក​ឧត្ដម​ ហង់ជួន​ ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ប្រកាស​បើក​ឲ្យដំណើរ​ការ​ឡើងវិញ​នូវគ្រឹះស្ថាន​សិក្សាទាំង​​រដ្ឋ​ និង​ឯកជន​ ចាប់ពីថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ​​ បន្ទាប់​ពីបាន​បិទ​ដោយសារវិបត្តិកូវីដ​១៩ (ព្រឹត្តិការណ៍​៣វិច្ឆិកា)​។

    ឯកឧត្ដម​រដ្ឋមន្ត្រីបាន​មានប្រសាសន៍យ៉ាងដូច្នេះក្នុង​សន្និសីទសារព័ត៌​មាន​ ស្ដីពី​ការ​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ ​នៅព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា​ ឆ្នាំ​២០២០​។

    ឯកឧត្ដម​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​លើកឡើង​ថា​ បន្ទាប់​ពី​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងសារ​បិទបញ្ចប់​ព្រឹត្តិការណ៍​៣វិច្ឆិកា​ កាលពីម្សិលមិញ ក្រសួង​អប់រំ​ក៏បាន​សុំគោលការណ៍​ក្នុងការ​បើក​ឲ្យដំណើរ​ការសាលារៀនឡើងវិញទាំងនៅរាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល​។ ឯកឧត្ដម​បន្ត​ថា​ ក្រសួងអប់រំ​ក៏បានអនុញ្ញាត​ឲ្យ​បើកពហុកីឡដ្ឋានជាតិ​អូឡាំពិកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋទូទៅ​ចូល​លេងកីឡាផ្សេងៗ ដោយត្រូវ​អនុវត្ត​តាម​វិធានការ​អនាម័យ ក៏ដូចជាវិធានការ​សុខាភិបាល​។

    ឯកឧត្ដម​ ​អំពាវនាវ​ផងដែរ​ដល់គ្រឹះស្ថានសិក្សា​នៅទូទាំងប្រទេស​បន្ត​​អនុវត្ត​នូវគោលការណ៍ស្ដង់ដារសិក្សា​ និង​អនាម័យ​នៅតាមគ្រឹះស្ថាន​សិក្សា​ ដើម្បី​ការ​ពារ​ការឆ្លង​ជំងឺកូវីដ​១៩​ ក្នុងសហគមន៍។

    ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរ​ថា​ ក្រសួង​អប់រំ​នឹង​រៀបចំការប្រឡង​សញ្ញាបត្រ​បឋម​ភូមិ(ឌីប្លូម) នៅថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី​២១ ខែធ្នូ​ ឆ្នាំ​២០២០ ខាងមុខ​នេះ​៕

    ពាក្យគន្លឹះទាក់ទង