ក្រសួងអប់រំ ប្រកាសជ្រើសរើសគ្រូបង្រៀនចូលក្របខណ្ឌចំនួន ៣៦០០កន្លែង សម្រាប់ឆ្នាំ២០២១
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌចំនួន ៣៦០០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធ្វើការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ឆ្នាំ២០២១។
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ក្រសួងអប់រំ បានសម្រេចបែងចែកក្របខណ្ឌ ដូចខាងក្រោម៖
១. ក្របខណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សាចំនួន២០០កន្លែង
២. ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋមសិក្សាចំនួន១៥៥០កន្លែង
៣. ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានចំនួន ៥០០កន្លែង
៤. ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយ និងកីឡាចំនួន ១៥០ កន្លែង
៥. ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម បង្រៀននៅវិទ្យាល័យចំនួន ១១០០កន្លែង
៦.ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម បង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន ៨៥កន្លែង
៧. វិទ្យាស្ថានអប់រំពិសេសចំនួន ១៥កន្លែង (ក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីក្រមការ និងមន្ត្រីលេខាធិការ)៕