គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សមាគមខ្មែរចំនួន​២ នៅអូស្ត្រាលី ថ្កោលទោសជនអគតិ​ដែល​ចោទ​ថា​អង្ករ​កម្ពុជានាំចូលទៅអូស្ត្រាលី​ពាក់ព័ន្ធ​ការ​រំលោភសិទ្ធិមនុស្ស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សមាគមខ្មែរចំនួន​២ នៅអូស្ត្រាលី ថ្កោលទោសជនអគតិ​ដែល​ចោទ​ថា​អង្ករ​កម្ពុជានាំចូលទៅអូស្ត្រាលី​ពាក់ព័ន្ធ​ការ​រំលោភសិទ្ធិមនុស្ស​ សមាគមខ្មែរចំនួន​២ នៅអូស្ត្រាលី ថ្កោលទោសជនអគតិ​ដែល​ចោទ​ថា​អង្ករ​កម្ពុជានាំចូលទៅអូស្ត្រាលី​ពាក់ព័ន្ធ​ការ​រំលោភសិទ្ធិមនុស្ស​

    ភ្នំពេញ​៖ មាន​សមាគម​ខ្មែរ​ នៅ​ប្រទេសអូស្ត្រាលីចំនួន​ ២ បានចេញសេចក្ដីប្រកាស​​ថ្កោលទោស​ជនអគតិ​ដែល​ចោទ​ថា​អង្កររបស់​កម្ពុជាដែលបាន​នឹង​កំពុង​​នាំចូល​ទៅ​ប្រទេស​អូស្ត្រាលីមានជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិមនុស្ស​នៅកម្ពុជា។ សមាគមទាំង២នោះ មាន​ សមាគម​មិត្តភាព​កម្ពុជា​ និង​វប្បធម៌ ប្រចាំរដ្ឋ​អូស្ត្រាលីខាងត្បូង និង​សមាគមពលរដ្ឋ​ខ្មែរ​-អូស្ត្រាលី នៃ​រដ្ឋវិចតូរីយ៉ា។

    សមាគមទាំង២​ បាន​ចេញសេចក្ដីប្រកាសរៀងៗខ្លួន​ដោយបង្ហាញពីការ​គាំទ្រ​ការនាំអង្ករកម្ពុជាទៅកាន់ប្រទេស​អូស្ត្រាលី និង​បាន​ថ្កោលទោស​ចំពោះ​ជនអគតិ​មួយក្ដាប់តូច​នៅ​ប្រទេស​អូស្ត្រាលី​ដែល​តាំងខ្លួន​ឯង​ជា​តំណាង​ឲ្យសហគមន៍ខ្មែរ​។ សមាគមបាន​ហៅការចោទប្រកាន់​នេះ​ គឺជាការ​ប្រឌិត​ឡើង​មាន​ចេតនាទុច្ចតិត្ត​ ដើម្បី​រារាំង​ទីផ្សារ​ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះអង្ករកម្ពុជា​ដែលពិភពលោក​ទទួលស្គាល់​ និង​មាន​ចេតនា​បំផ្លិចបំផ្លាញ​ផ្ទាល់ទៅ​លើ​ផល​ប្រយោជន៍​ប្រជាកសិករ​ខ្មែរ​។

    លម្អិតបន្ថែម​សូម​អានសេចក្ដីប្រកាស​ខាងក្រោម​នេះ៖

    អត្ថបទទាក់ទង