រាជរដ្ឋាភិបាលកម្ពុជា ប្រកាសតែងតាំងឯកឧត្ដម វង សូត ជាប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ដែលមានសមាជិកសរុបចំនួន ១៧សមាជិក ។ នេះបើយោងតាមសេចក្ដីសម្រេចដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
សេចក្ដីសម្រេចដែលបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ដែលត្រូវបានប្រកាសពេលនេះរួមមាន ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន, លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនីតិសម្បទា ជាអនុប្រធានអចិន្ត្រៃយ៍, ឯកឧត្ដម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន, លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអនុប្រធាន និងមានសមាជិកជាច្រើនរូបទៀត៕