ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ និងជាសះស្បើយ ០១នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី លើបុរសជនជាតិខ្មែរ មកពីសហរដ្ឋអាមេរិក និងមានករណីជាសះស្បើយ ០១នាក់។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាមានអ្នកផ្ទុកមេរោគកូវីដ១៩ សរុបចំនួន ៣០៥នាក់ ក្នុងនោះបានព្យាបាលឲ្យជាសះស្បើយចំនួន ២៩៥នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១០នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង