សមាគមយុវជនខ្មែរទីក្រុងស៊ីដនី គាំទ្រការនាំអង្ករកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី
ភ្នំពេញ៖ ក្នុងសារលិខិតចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ របស់តំណាងសមាគមនយុវជនខ្មែរប្រចាំទីក្រុងស៊ីដនី បានបង្ហាញពីការគាំទ្រការនាំអង្ករកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី និងបានថ្កោលទោសចំពោះជនអគតិមួយក្ដាប់តូចនៅប្រទេសអូស្ត្រាលីដែលកំពុងរិះរកគ្រប់មធ្យោបាយបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាកសិករខ្មែរ ពិសេសលើវិស័យស្រូវអង្ករកម្ពុជា។
សមាគមយុវជនខ្មែរប្រចាំទីក្រុងស៊ីដនី បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងជំរុញលើកទឹកចិត្តចំពោះការនាំអង្ករ និងផលិតផលកសិកម្មផ្សេងៗ របស់កម្ពុជាទៅកាន់ទីផ្សារអូស្ត្រាលី ដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករឲ្យកាន់តែធូរធារ និងបានបដិសេធទាំងស្រុងនូវរាល់ទង្វើដែលមានចេតនាបំផ្លាញកេរ្តិ៍ឈញមោះអង្ករកម្ពុជា និងផលប្រយោជន៍ប្រជាកសិករខ្មែរ។
សមាគមក៏បានអំពាវនាវផងដែរដល់ប្រជាកសិករ និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កុំជឿការបោកប្រាស់ការញុះញង់ និងប្រជាភិថុតរបស់ក្រុមអគតិជ្រុលនិយមមួយក្ដាប់តូចដែលកំពុងរិះរកមធ្យោបាយបំផ្លិចបំផ្លាញស្រុកទេសកំពុងមានការអភិវឌ្ឍរីកចម្រើន៕