គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អញ្ជើញ​ជា​អធិប​តី​បើក​វគ្គ​បណ្តុះ​បណ្តាល​មន្រ្តីន​គរបាល​យុត្តិធម៌​ជំនាន់​ទី២៥​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អញ្ជើញ​ជា​អធិប​តី​បើក​វគ្គ​បណ្តុះ​បណ្តាល​មន្រ្តីន​គរបាល​យុត្តិធម៌​ជំនាន់​ទី២៥​ នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អញ្ជើញ​ជា​អធិប​តី​បើក​វគ្គ​បណ្តុះ​បណ្តាល​មន្រ្តីន​គរបាល​យុត្តិធម៌​ជំនាន់​ទី២៥​

    ភ្នំពេញ៖​ នៅ​ព្រឹកថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​នៅ​វិទ្យាស្ថាន ​កង​រាជ​អាវុធ​ហត្ថ​(កំបូល)​ ឯកឧត្ដម​ នាយឧត្តម​សេនីយ៍ ​សៅ ​សុខា ​អគ្គ​មេប​ញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​លោក​ជំទាវ ​ជា​ លាង​ អគ្គ​ព្រះរាជ​អាជ្ញា ​អម​តុលាការ​កំពូល ​អញ្ជើញ​ជា​អធិបតីភាព ​ក្នុងពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្រ្តី​នគរបាល​យុត្តិធម៌​កង​រាជ​អាវុធ​ហត្ថ​ជំនាន់​ទី​២៥ ។

    វគ្គបណ្ដុះ​បណ្ដាល​នេះ​​មាន​សិក្ខាកាម​សរុប​ចំនួន ១​០៧​នាក់ ​ស្រី​០៥​ នាក់​ វគ្គ​នេះ​សិក្សា​មាន​រយៈ​ពេល ​៦​ខែ ​ចាប់​ពី​ថ្ងៃ​ទី​២៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ ដល់​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ​ឆ្នាំ​២០២១ ​ដោយ​មាន​ការ​ចូល​រួម​ពីសំ​ណាក់  លោក​ឧត្តម​សេនីយ៍ ​មេ​បញ្ជាការរង​ នាយរ​ង​សេនាធិការ​ ស្នងការ​ ស្នង​ការ​រង​ នាយកវិទ្យាស្ថាន(កំបូល) នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ (ភ្នំជំរាយ) ​នាយការិយាល័យ​ជំនាញ ​លោក ​វរសេនីយ៍ត្រី ​វ៉ាងសង់ ម៉ារេស្គូ(Vincent Mares  ) ទីប្រឹក្សាបារាំង​ អម​បញ្ជាការដ្ឋាន ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ព្រម​ទាំង​នាយ​ទាហាន ​នាយ​ទាហានរ​ង ​នៃកងរាជអាវុធ​ហត្ថ​ដែរ​មាន​ការ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង