តំណាងកម្ពុជានៅទីក្រុងហ្សឺណែវ ទទូចឲ្យអ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការជាតិ
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មានមួយដោយបានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មានរបស់លោកស្រី រូណា ស្មីន (Rhona Smith) អ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងស្រុក និងការជំនុំជម្រះ នៅកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ ទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាព នៃប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើលទ្ធផលនៃសំណុំរឿងពាក់ព័ន្ធ នឹងបុគ្គល ដែលកំពុងរង់ចាំសវនាការនោះឡើយ៕
អត្ថបទទាក់ទង