ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជនជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជនទាំងអស់ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ដោយបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តការសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះ។
អត្ថបទទាក់ទង