គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ការប្រឡង​​ឌីប្លូមចាប់ផ្ដើមនៅថ្ងៃនេះ តែត្រូវ​អនុវត្ត​តាម​វិធានសុខាភិបាល​ ខណៈ​ផ្ទុះករណីឆ្លង​ក្នុង​សហគមន៍លើកដំបូង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ការប្រឡង​​ឌីប្លូមចាប់ផ្ដើមនៅថ្ងៃនេះ តែត្រូវ​អនុវត្ត​តាម​វិធានសុខាភិបាល​ ខណៈ​ផ្ទុះករណីឆ្លង​ក្នុង​សហគមន៍លើកដំបូង​ ការប្រឡង​​ឌីប្លូមចាប់ផ្ដើមនៅថ្ងៃនេះ តែត្រូវ​អនុវត្ត​តាម​វិធានសុខាភិបាល​ ខណៈ​ផ្ទុះករណីឆ្លង​ក្នុង​សហគមន៍លើកដំបូង​

    ភ្នំពេញ ៖ នៅថ្ងៃទី​៣០ ខែ វិច្ឆិកា​នេះ ​ជា​ថ្ងៃ​ចាប់ផ្ដើម​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ​ទូទាំង​ប្រទេស​ ស្របពេល​នឹង​ការ​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ​ដែល​ត្រូវ​បាន​ចាត់ទុកថា​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ​ដូច្នេះ​ក្រសួង​អប់រំ ​បាន​តម្រូវ​ឱ្យ​គ្រប់​សាលា​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​នូវ​វិធានការ​សុខាភិបាល ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ១៩ ​បន្ថែមទៀត​។

    ការ​ចាប់ផ្ដើម​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ​ថ្ងៃទី​ ៣០ វិច្ឆិកា​នេះ ក្រសួង​អប់រំ យុវជន និង កីឡា បាន​តម្រូវ​ឱ្យ​គ្រប់​សាលា ដែល​រៀបចំ​ការប្រឡង ​អនុវត្ត​វិធានការ​ការពារ​ឱ្យបាន​តឹងរ៉ឹង​បំផុត ក្នុង កាលៈទេសៈ​នេះ ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​កូ​វីដ១៩​។ ​ជាក់ស្ដែង​សម្រាប់​វិទ្យាល័យ​ច្បារអំពៅ ​នៅ​ព្រឹក​នេះ បាន​ដាក់​ចេញ​នូវ​វិធានការ​អនាម័យ ការ​វាស់​កម្ដៅ ការរក្សា​គម្លាត ​និង​ការ​ពាក់​ម៉ាស​ការពារ​ជាដាច់ខាត សម្រាប់​គ្រប់​បុគ្គលិក​សាលា ​ក៏ដូចជា​ បេក្ខជន​ប្រឡង​ទាំងអស់​ផងដែរ​។

    លោក ហៀ​ង សុ​ខេង នាយក​វិទ្យាល័យ​ច្បារអំពៅ បាន​អះអាងថា ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ​នៃ​ការប្រឡង​នេះ សាលា ​នឹង​អនុវត្ត​វិធានការ​ការពារ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​សុវត្ថិភាព​របស់​សិស្ស​។​ ការប្រឡង​ក្នុងអំឡុងពេល​ នៃ​ការផ្ទុះ​រាលដាល​កូ​វីដ១៩ ​ចូល​សហគមន៍​នេះ ​បេក្ខជន​ប្រឡង បាន ប្រុងប្រយ័ត្ន​ការពារ​ខ្លួន តាម​ការណែនាំ​របស់​សាលា​។

    ការឆ្លង​ជំងឺ​កូ​វីដ១៩​ ចូល​សហគមន៍​នាពេលនេះ​ ក្រសួង​អប់រំ​ ក៏បាន​សម្រេច​ផ្អាក​ការសិក្សា របស់ គ្រឹះស្ថានសិក្សា​ឯកជន​ទូទាំងប្រទេស​ ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ ដោយ​ត្រូវ​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច ត្រូ​និក ​លើកលែងតែ​សិស្ស​ថ្នាក់​ទី​១២ ដែល​ត្រូវ​បន្ត​ការសិក្សា​សម្រាប់​ត្រៀម​ប្រឡង​បាក់​ឌុប​។ សម្រាប់​គ្រឹះ ស្ថាន​សិក្សា​សាធារណៈ​វិញ ​ក្រសួង​អប់រំ ​ក៏បាន​សម្រេច​បិទ​បញ្ចប់​ឆ្នាំ​សិក្សា​២០១៩–២០២០ ត្រឹម​ថ្ងៃទី ៣០ ខែវិច្ឆិកា ​នេះ​ផងដែរ ​តែ​នៅ​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​១២​ បន្ត​ការសិក្សា​ដើម្បី​ត្រៀមប្រឡង​នៅ​ខែក្រោយ​៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង