គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អគ្គស្នង​ការ​នគរបាល​ជាតិ ​ដាក់​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ជាប​ណ្ដោះអាសន្ន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |
    អគ្គស្នង​ការ​នគរបាល​ជាតិ ​ដាក់​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ជាប​ណ្ដោះអាសន្ន​ អគ្គស្នង​ការ​នគរបាល​ជាតិ ​ដាក់​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ជាប​ណ្ដោះអាសន្ន​

    ភ្នំពេញ​៖ យោង​តាម​សារ​សំឡេង​របស់​ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ស ​ថេត ​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​១ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​ បាន​បញ្ជាក់​ថា ការផាកពិន័យ​លើអ្នក​ល្មើសច្បាប់ចរាចរណ៍ ត្រូវ​ផ្អាកជាបណ្ដោះ​អាសន្ន​ រយៈ​ពេល១៥ថ្ងៃ​ សិន​។

    ឧត្តមសេនីយ៍​ឯក​ ស ​ថេត មានប្រសាសន៍ថា «ដោយ​មា​ន​ការណែនាំ​ពី​ ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ​អគ្គស្នង​ការ​នគរបាលជាតិ ​បាន​ណែនាំ​ថា ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ ​ស្នើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោ​ក ​ដែល​យើង​អនុវត្ត​ទៅ​លើ​អនុក្រឹត្យ​លេខ៣៩ ​សូម​ធ្វើ​ការ​ផ្អាក​​​ការ​ផាក​ពិន័យ​បណ្ដោះ​អា​សន្នសិន​»

    ឧត្តមសេនីយ៍ឯក ស ថេត សង្កត់ធ្ងន់ថា បើទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ និងផ្អាកការពិនិត្យជាតិអាល់កុលនៅពេលយប់ដូចគ្នា៕

     

    អត្ថបទទាក់ទង