គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អភិបាល​ខេត្ត​កំពង់ចាម​៖ ពលរដ្ឋ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា ធ្វើតេស្ត​លទ្ធផលអវិជ្ជមាន​វីរុសកូវីដ១៩​ ទាំងអស់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០​ |
    អភិបាល​ខេត្ត​កំពង់ចាម​៖ ពលរដ្ឋ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា ធ្វើតេស្ត​លទ្ធផលអវិជ្ជមាន​វីរុសកូវីដ១៩​ ទាំងអស់​ អភិបាល​ខេត្ត​កំពង់ចាម​៖ ពលរដ្ឋ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា ធ្វើតេស្ត​លទ្ធផលអវិជ្ជមាន​វីរុសកូវីដ១៩​ ទាំងអស់​

    កំពង់ចាម៖ នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រជាពលរដ្ឋដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

    តាមរយៈហ្វេសប៊ុកឯកឧត្ដម អ៊ុន ចាន់ដា បានសរសេរថា «យោងតាមលទ្ធផលពីវិទ្យាស្ថានជាតិប៉ាស្ទ័រ ការពិនិត្យលើសំណាកប្រជាពលរដ្ឋដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅស្រុកចំការលើព្រៃឈរ ក្រុងកំពង់ចាម និងស្រុកជើងព្រៃដែលពាក់ព័ន្ធដោយប្រយោល និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរចំនួន ៨នាក់ ដែលពាក់ព័ន្ធដោយផ្ទាល់ គឺទទួលលទ្ធផលអវិជ្ជមានទាំងអស់។
    សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន និងការពារខ្លួនគ្រប់ពេលវេលាកុំអោយឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍យើង។ ខ្ញុំសូមលើកដៃជូនពរពុកម៉ែ បងប្អូន រួចផុតពីជំងឺរាតត្បាតកូវីដ១៩ និងទទួលបានសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា»

    អត្ថបទទាក់ទង