សម្ដេចក្រឡាហោម ស ខេង បង្ហាញវីដេអូសកម្មភាពឯកឧត្ដម ឆែម សាវុធ ពេលចូលរួមកិច្ចប្រជុំអន្តរក្រសួង នៅទីស្ដីការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ចេញវីដេអូបង្ហាញអំពីសកម្មភាពឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្ដេចក្រឡាហោមមានប្រសាសន៍ថា តាមរយៈវីដេអូនេះ បានបង្ហាញឱ្យឃើញថាទីស្តីការក្រសួងមហាផ្ទៃ បានគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លង និងចម្លងជំងឺកូវីដ១៩ ដូចជាការឆ្លងកាត់ម៉ាស៊ីនបាញ់អាល់កុល ការលាងដៃដោយទឹកអាកុល និងការវាស់កំដៅដោយកាម៉េរ៉ាវាស់កំដៅស្វ័យប្រវត្តិ៕
អត្ថបទទាក់ទង