បុគ្គលិកហាង Pedro ៦នាក់ទៀត រកឃើញថាឆ្លងកូវីដ១៩ នៅល្ងាចនេះ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់នៅល្ងាចថ្ងៃទី៤ធ្នូនេះថា ក្រសួងរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើបុគ្គលិកហាងលក់សម្លៀកបំពាក់ Pedro នៅផ្លូវព្រះសីហនុ ចំនួន៦នាក់ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងចេញពីហាងនេះ សរុប៧នាក់ ដែលបុគ្គលិកដំបូងរកឃើញឆ្លងកាលពីម្សិលមិញ។ ឯចំណែកហាងត្រូវអាជ្ញាធរសម្រេចបិទបណ្តោះអាសន្នហើយ៕
អត្ថបទទាក់ទង