គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    យោធាកម្ពុជា៧រូប ទទួលចំណាត់ថ្នាក់លេខ៣ក្នុងចំណោម៧ប្រទេស ក្នុងការប្រកួតកីឡាយោធាអន្តរជាតិនៅប្រទេសរុស្សី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |
    យោធាកម្ពុជា៧រូប ទទួលចំណាត់ថ្នាក់លេខ៣ក្នុងចំណោម៧ប្រទេស ក្នុងការប្រកួតកីឡាយោធាអន្តរជាតិនៅប្រទេសរុស្សី យោធាកម្ពុជា៧រូប ទទួលចំណាត់ថ្នាក់លេខ៣ក្នុងចំណោម៧ប្រទេស ក្នុងការប្រកួតកីឡាយោធាអន្តរជាតិនៅប្រទេសរុស្សី

    យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ ការិយាល័យ​អនុព័ន្ធ​យោធា​របស់​ ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​ទី​ក្រុង​មូស្គូ ​បាន​ឲ្យ​ដឹង​ថា ​សិក្ខាកាម​យោធា​កម្ពុ​ជា​៧រូប ដែល​កំពុងសិ​ក្សា​នៅសា​លា​បញ្ជាការ​ជាន់​ខ្ពស់​ទ័ព​អាកាស​ឆត្រ​យោង ​ទី​ក្រុង Ryazan សហព័ន្ធរុស្ស៊ី បាន​ចំណាត់​ថ្នាក់​លេខ​៣ ​ក្នុង​ចំណោម​៧​ប្រទេស​ ក្នុង​កម្ម​វិធី​ប្រកួត​កីឡា​យោធា​អន្តរ​ជាតិ​លើក​ទី​៦​ International Army’s Game 2020 លើ​វិញ្ញា​សា​ទ័ព​ឆត្រ​យោង ( Airborne platoon)។ សមិទ្ធផល​ទាំង​នោះ ត្រូវ​គេរាយកា​រ​ណ៍ថា កើ​តចេ​ញពីស្មា​រតី​ស្រលា​ញ់ជា​តិ មាតុភូមិ និង​គោរព​វិន័យ​ខ្ពស់ របស់​សិក្ខាកាម​យោធា​កម្ពុជា​។

    សិក្ខាកាម​ទាំង​៧​រូប​មាន​៖ ១- នាយ​ចំណង់​ ថ្លៃ ​សំរិទ្ធ​ ជា​ប្រធាន​ក្រុម, ២- នាយចំ​ណង់​ ច័ន្ទ​ សុវណ្ណ​តារា,​ ៣-នាយ​ចំណង់​ ខឹម​ សុខខុម, ៤-នាយ​ចំណង់​ មា​ស ឡាអុល, ៥- នាយចំណង់​ អា វិចិត្ត, ៦-នាយចំណង់ រុំ សារ៉ាត និង ៧-នាយ​ចំណង់ រឿន សុថុន

    ប្រទេសចូ​លរួ​ម​ប្រកួតមាន​ចំនួន​១១​ប្រទេស​ គឺរុស្សី, ចិន, អាល់ហ្សេរី, ប៊ែលឡារុស, កម្ពុជា, កុងហ្គោ, ណាមីប៊ី, ស៊ូដង់, ម៉ាលី, តាជីគីស្ថាន និងអេក្វាឌ័រ។

    គួររំលឹកជូ​នថា​ ការ​ប្រកួត​កីឡា​កង​ទ័ព​អន្តរជាតិលើ​ក​ទី​៦ ​ឆ្នាំ​២០២០​នេះ ​ត្រូវបាន​ប្រារព្ធ​ពិធី​បើក​តាំង​ពី ​ថ្ងៃទី​២៤ ​ខែ​សីហា ឆ្នាំ​២​០២០ ​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​០១ ​ខែក​ញ្ញា ឆ្នាំ​២០២០​។ នេះជា​លើក​ទីពីរ​ហើយដែល​ និស្សិត​យោធាកម្ពុជាបា​ន​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​យក​លទ្ធ​ផល​ល្អក្នុ​ង​ការ​ប្រកួ​ត​កីឡាយោធា​អន្ត​រ​ជាតិនេះ​៕