សប្បុរសជនជាច្រើនបានកំពុងរួមគ្នាបរិច្ចាគថវិកា ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩
ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមថវិកាបម្រុងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃនោះ សប្បុរសជនជាច្រើនបានប្រកាសតៗគ្នាដោយនឹងបរិច្ចាគថវិកាដើម្បីជួយក្នុងការងារនេះ។
ខាងក្រោមនេះគឺជាឈ្មោះសប្បុរជនដែលបានចូលរួមតាមរយៈសម្ដេចតេជោ នាយករដ្ឋមន្ត្រី៖
- អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ (Royal Group) បរិច្ចាគ ៣លានដុល្លា
- អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ
- លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ
- ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ
- ក្រុមហ៊ុន ជីបម៉ុងគ្រុប បរិច្ចាគចំនួន ៣លានដុល្លារ
- អ្នកឧកញ៉ា ចេន ហ្ស៊ី (PRINCE Holding Group) បរិច្ចាគ ៣លានដុល្លារ
- ក្រុមហ៊ុន ប៉េង ហួត (PENGHOUT) បរិច្ចាគ ៣លានដុល្លា
អត្ថបទទាក់ទង