ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចូលរួមវេទិកា Lian Yu Gang ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាតត្បាតកូវីដ១៩»
ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមវេទិកា Lian Yu Gang តាមរយៈវីដេអូពីចម្ងាយ (Online) ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាតត្បាតកូវីដ១៩» ដែលមានការចូលរួមជាគណៈអធិបតី ឯកឧត្តម Du Hangwei អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន។
សមាសភាពចូលរួមតាមរយៈវីដេអូពីចម្ងាយ (Online) មានថ្នាក់ដឹកនាំសន្តិសុខ នៃ២២ប្រទេស, Interpol និងចូលរួមផ្ទាល់មាន ថ្នាក់ដឹកនាំសន្តិសុខចិន, អង្គការអន្តរជាតិសៀងហៃ, អង្គការមេគង្គឡានឆាង និងក្រុមហ៊ុនឯកជនពាក់ព័ន្ធមួយចំនួន។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកនូវបទពិសោធន៍ការអនុវត្តច្បាប់ រួមគ្នាទប់ស្កាត់បញ្ហាប្រឈមពិភពលោក ថែរក្សាស្ថិរភាពសង្គម និងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច។
វេទិកា Lian Yu Gang បានទទួលនូវធាតុចូលសំខាន់ៗនៃប្រទេសចូលរួមដូចជា ៖
១-ការប្រឈមរបស់នគរបាល ៖
-ការការពារខ្លួនឯងផ្ទាល់ពីជំងឺ
-ជំងឺប៉ះពាល់ទាំងសេដ្ឋកិច្ច និងការរក្សាសន្តិសុខសង្គម
-ឧក្រិដ្ឋកម្មឆ្លងដែនកើនឡើង៖ គ្រឿងញៀន, រត់ពន្ធមនុស្ស, សត្វព្រៃខុសច្បាប់។ល។
-ប្រឈមបទល្មើសថ្មីៗដូចជា ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ផលិតផលក្លែងក្លាយ, សម្អាតប្រាក់, ព័ត៌មានក្លែងក្លាយ។
២-អនុសាសន៍ ៖
-ត្រូវបន្តរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធទាំងផ្លូវការ និងក្រៅផ្លូវការ
-ចែករំលែកព័ត៌មានទាំងអំពីបទល្មើស និងអំពីជំងឺកូវីដ
-បន្តធានាការកសាងសមត្ថភាពមន្ត្រី
៣-តួនាទីរបស់នគរបាលក្នុងការប្រឆាំងជំងឺកូវីដ និងយន្តការរបស់រដ្ឋាភិបាលប្រទេសនីមួយៗ៕