គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១០ធ្នូនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៨,៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |
    គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១០ធ្នូនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៨,៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១០ធ្នូនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៨,៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

    ភ្នំពេញ៖ គិតត្រឹមម៉ោង ៦៖០០ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ ៣៨ ៧៨៦ ១៧០ដុល្លារហើយ ដែលក្នុងនោះមានជាលុយដុល្លារ ៣៨ ៣៨០ ០២០ដុល្លារ និងលុយខ្មែរ ១ ៦២៤ ៦០០ ០០០ រៀល (ស្មើ ៤០៦ ១៥០ដុល្លារ)។

    ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។

    សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។

    សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕ ប្រភព៖ FreshNews

     

    អត្ថបទទាក់ទង