អភិបាលរាជធានីភ្នំពេញផ្ដល់អាកុល៤០កាន និងម៉ាស២ម៉ឺនម៉ាសជូនកងទ័ពឈរជើងតាមព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩
ភ្នំពេញ៖ អាកុលចំនួន៤០កាន និងម៉ាសចំនួន២ម៉ឺនម៉ាស ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចប្រគល់ជូនកងទ័ពឈរជើងតាមព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរាលដាលចូលដល់សហគមន៍ហើយនោះ។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនាសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣។
ចំពោះអាកុល និងម៉ាសទាំងនេះត្រូវបានប្រគល់ជូន៖
- កងពលធំងអន្តរាគមន៍លេខ៣ ទទួលបានអាល់កុល១៤កាន និងម៉ាស់៦.០០០បន្ទះ
- កងពលតូចអន្តរាគមន៍លេខ៩ ទទួលបាន អាល់កុល១០កាន និងម៉ាស់៥.០០០បន្ទះ
- -កងពលតូចអន្តរាគមន៍លេខ១២៨ ទទួលបាន អាល់កុល១០កាន និងម៉ាស់៥.០០០បន្ទះ
- -បញ្ជាការដ្ឋានអង្គរក្សប្រចាំព្រះវិហារ ទទួលបានអាល់កុល៣កាន និងម៉ាស់២.០០០បន្ទះ
- -វរនគរបាកការពារព្រំដែន៧៩៣ ទទួលបានអាល់កុល៣កាន និងម៉ាស់២.០០០បន្ទះ
លោកឧត្តមសេនីយ៍ទោ ឌឹម បូណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរចំពោះកងទ័ពឈរជើងតាមព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយកន្លងមកតែងផ្តល់នូវគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តកងទ័ពឱ្យកាន់តែអង់អាចក្លាហានឡើង៕