គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ​ថ្លែងអំណរគុណ​មហាសេដ្ឋី​ម៉ាឡេស៊ី​ ដែលបរិច្ចាគ​ថវិកា ៥លានដុល្លារ​ សម្រាប់​ទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ​ថ្លែងអំណរគុណ​មហាសេដ្ឋី​ម៉ាឡេស៊ី​ ដែលបរិច្ចាគ​ថវិកា ៥លានដុល្លារ​ សម្រាប់​ទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ សម្ដេចតេជោ​ ហ៊ុន​ សែន​ ​ថ្លែងអំណរគុណ​មហាសេដ្ឋី​ម៉ាឡេស៊ី​ ដែលបរិច្ចាគ​ថវិកា ៥លានដុល្លារ​ សម្រាប់​ទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតី​តេជោ ​ហ៊ុន​ សែន​ នាយករ​ដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​ បាន​ផ្ញើ​លិខិត​ថ្លែង​អំណរ​គុណ ​ដល់លោក Tan Sri Dato ‘Dr CHEN LIP KEONG ដែល​បាន​​បរិច្ឆាគថវិកា​ចំនួន​ ៥លានដុល្លារ​ ដល់​រាជរដ្ឋាភិបាលកម្ពុជា​ សម្រាប់​ទិញវ៉ាក់សាំង​ប្រឆាំងនឹង​កូវីដ១៩​។

    នៅក្នុង​សារលិខិត​សម្ដេចតេជោ​ បាន​សរសេរថា «ក្នុង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ ខ្ញុំ​សូម​ថ្លែង​​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ តាន់ស៊្រី​ ដែល​បាន​ចូល​រួម​​ចំណែក​ជាថវិកា​ចំនួន​ ​៥ ០០០ ០០០​(ប្រាំលាន)​ ដុល្លារ​អាមេរិក​ ដល់​រាជ​រដ្ឋាភិបាល​សម្រាប់​ទិញ​វ៉ាក់​សាំង​ចាក់​ការពារ​ជំងឺ COVID-19 ​ដើម្បី​ការពារ​អាយុជី​វិត​ប្រជាជន​កម្ពុ​ជា។​»

    សម្តេចតេជោ បានគូសបញ្ជាក់នៅក្នុងលិខិតថា​ វិភាគ​ទាន​ដែល​លោក​ តាន់ស៊្រី ផ្ដល់​មក​នា​ពេលនេះ​ ពិតជាមាន​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ ហើយ​នឹង​ត្រូវ​ចងចាំ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា​

    សូម​ជម្រាប​ជូន​ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាស​ពី​ការ​ត្រៀមបម្រុង​ថវិកា សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីយកមកចាក់ ជូន​ប្រជាជន​ដោយឥ​ត​គិតថ្លៃ ដែលជាជំហានដំបូង សម្ដេចគ្រោងទិញចំនួន ១លានដូស ដើម្បីចាក់​ប្រជាពលរដ្ឋ​ប្រមាណ ​៥០ម៉ឺននាក់ ដែលជាអ្នកប្រឈមមុខខ្ពស់ជាមួយជំងឺកូវីដ១៩។ គិតត្រឹម​រសៀល​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ២០២០នេះ ថវិការបស់សប្បុរសជនមានជាង ៤៥​លាន​ដុល្លារ​អាមេរិក​ហើយ​៕

     

    អត្ថបទទាក់ទង