ក្រសួងសុខាភិបាល៖ ថ្ងៃទី១១ធ្នូ មិនមានករណីឆ្លងវីរុសកូវីដ១៩ ថ្មីទេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសថាមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីទេ ហើយក៏មិនមានករណីជាសះស្បើយដែរ សម្រាប់ថ្ងៃទី១១ធ្នូ២០២០។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះដែរ ក្រសួងសុខាភិបាលបានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទាំងអស់ ទៅធ្វើតេស្តដោយយកវត្ថុសំណាកលើកទី៣ នៅថ្ងៃ នេះ ទៅតាមទីតាំងដូចខាងក្រោម៖
- បរិវេណក្រសួងមហាផ្ទៃ(សម្រាប់បុគ្គលិក-មន្ត្រីរាជការ) ពីម៉ោង ៨ព្រឹក
- បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា) ពីម៉ោង ៧ព្រឹក
- ដោយឡែកសម្រាប់អ្នកប៉ះពាល់ទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅតាមបណ្ដាខេត្ត សូមអញ្ជើញទៅធ្វើតេស្តជាលើកទី៣ នៅតាមមន្ទីរសុខាភិបាលខេត្ត(ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងធ្វើតេស្តយកវត្ថុសំណាកនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត)។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៥០នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង