ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០២នាក់ ជាអ្នកដំណើរចូលមកកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា មិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមិនមានករណីជាសះស្បើយទេ។
ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០២ករណីនេះ ៖
- បុរសជនជាតិហ្ស៊កដានី អាយុ ៤៧ឆ្នាំ អាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្ស៊កដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
- បុរសជនជាតិខ្មែរ អាយុ ៣២ឆ្នាំ អាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៥៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៥២នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង