តើអ្នកធ្លាប់ទៅលេងកោះស្មាច់ឬទេ? តោះទៅមើលទេសភាពកោះស្មាច់ទាំងអស់គ្នា!!
កោះកុង៖ កោះស្មាច់ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨គីឡូម៉ែត្រ ពីរង្វង់មូល ខេត្តកោះកុង។ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៍មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។
ចំណុចសំខាន់ៗនៅរមណីយដ្ឋានកោះស្មាច់ ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៍នោះមានដូចជា៖ ហែលទឹក, បោះជំរុំ ឬបោះតង់, ឆ្នេរសមុទ្រស្អាត, ជិះទូក និងចំណុចផ្សេងៗទៀត។ល។ កោះនេះផងដែរក៏សប្បូរទៅដោយដើមដូងខ្ពស់ៗច្រើន ដែលនៅពេលព្រះអាទិត្យរៀបលិច ធ្វើអោយសម្រស់កោះស្មាច់កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង។ បានទៅលេងម្តង ចង់ទៅលេងម្តងទៀត៕ ប្រភព៖ ក្រសួងទេសចរណ៍
Drone by: Sorn David
Photo by: p h a l l a a l o o