គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូលថ្វាយអំណរ​ព្រះរាជ​គុណ​សម្តេច​ម៉ែដែល​បាន​ប្រទានពរជ័យ​នាឱកាសថ្ងៃខួបកំណើត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០​ |
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូលថ្វាយអំណរ​ព្រះរាជ​គុណ​សម្តេច​ម៉ែដែល​បាន​ប្រទានពរជ័យ​នាឱកាសថ្ងៃខួបកំណើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូលថ្វាយអំណរ​ព្រះរាជ​គុណ​សម្តេច​ម៉ែដែល​បាន​ប្រទានពរជ័យ​នាឱកាសថ្ងៃខួបកំណើត

    តបនឹងព្រះរាជសារប្រទានពរជ័យថ្ងៃខួបកំណើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយលិខិតថ្លែងអំណរ​ព្រះគុណដល់អង្គសម្តេចម៉ែ ដែល​បាន​ប្រទានពរជ័យ​។

    ក្នុងសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​មានប្រសាសន៍ថា សម្តេចមានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារប្រទានពរជ័យ ដែលមានអត្ថន័យ ជ្រាលជ្រៅ និងព្រះរាជទ្រព្យ ចំនួន 10,000 USD (ដប់ពាន់ដុល្លារសហរដ្ឋអាមេរិក) ព្រមទាំងផ្កាស្រស់ល្អ ១ កន្ត្រក ដែលជាព្រះរាជទានដ៏ថ្លៃថ្លា អំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោស​ព្រះរាជទានដល់​សម្តេច​ក្នុងឱកាស​ទិវាខួ​ប​កំណើត​របស់ សម្តេចនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

    សម្តេចក៏បានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទាន នូវព្រះរាជទ្រព្យ​ដ៏ឧត្តុង្គ ឧត្តមខាងលើនេះ ហើយដែល សម្តេចនឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ជីក​អណ្តូង​ទឹក​ស្អាត ជូន ប្រជារាស្ត្រក្រីក្រ តាមជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចចង​ចាំ​ជា​និច្ចនូវ​ព្រះរាជគុណូបការៈដ៏ថ្លៃថ្លា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែ ប្រោសព្រះរាជទាន ដល់សម្តេចនិងក្រុមគ្រួសារ ជាការលើក​ទឹកចិត្តដល់សម្តេចដើម្បីខិតខំបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

    សម្តេចបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិ​សិទ្ធិ​នានា​ក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមី​នៃព្រះវិញ្ញាណក្ខន្ធ​អតី​ត​ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល មហា​ប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រ​គ្រប់ៗ​រូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ៕

    អត្ថបទទាក់ទង