គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួននៅថ្ងៃទី១៨ធ្នូ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០​ |
    ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួននៅថ្ងៃទី១៨ធ្នូ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួននៅថ្ងៃទី១៨ធ្នូ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន

    ភ្នំពេញ​៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានរដ្ឋសភាសម្រេចអនុម័តនាពេលកន្លងទៅថ្មីៗនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចេញនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។

    សេចក្តីជូនដំណឹងបានឲ្យដឹងថា របៀបវារៈដែលគ្រោងនឹងលើកទៅពិភាក្សា និងពិនិត្យនោះ រួមមាន៖

    ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មាធិការទីព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

    ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ២០១៩ ទៅក្នុងរៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

    ៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

    ៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹទ្ធទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

    ៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

    ៦-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ១ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។ ២ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័មីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដី នៃប្រទេសជាសមាជិកអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

    ៧-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុម័តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

    ៨-កំណត់របៀបវារៈ និងកាលបរិច្ឆេទ សម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤៕

    អត្ថបទទាក់ទង