ក្រសួងអប់រំ សម្រេចឲ្យបេក្ខជនប្រឡងបាក់ឌុប និងឌីប្លូម ជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស
ភ្នំពេញ៖ ក្រសួងអប់រំ សម្រេចកំណត់ឲ្យបេក្ខជនប្រឡង បាក់ឌុប និងឌីប្លូម ទាំងអស់ ជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្បុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ឲ្យ ជាប់ជាស្ថាពរចំពោះ បេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស៕
អត្ថបទទាក់ទង