គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នក​ជំងឺ​ ១៧​នាក់​ទៀត​ បាន​ជាសះស្បើយ​ ខណៈ​ដែល​មិន​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩​ ថ្មី​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០​ |
    អ្នក​ជំងឺ​ ១៧​នាក់​ទៀត​ បាន​ជាសះស្បើយ​ ខណៈ​ដែល​មិន​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩​ ថ្មី​ អ្នក​ជំងឺ​ ១៧​នាក់​ទៀត​ បាន​ជាសះស្បើយ​ ខណៈ​ដែល​មិន​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩​ ថ្មី​

    ភ្នំពេញ​៖ ក្រសួងសុខាភិបា​ល​ នៅព្រឹកថ្ងៃទី​១៨​ ខែធ្នូ ឆ្នាំ​២០២០​ បាន​​ចេញ​សេចក្ដីជូន​ព័ត៌មាន​​មួយ​ស្ដីពី​ស្ថានភាព​នៃ​ជំងឺកូវីដ​១៩​ ដោយ​បាន​បញ្ជាក់​ថា​ ​មាន​ករណីជាសះស្បើយ​ចំនួន ១៧នាក់​ ក្នុងនោះ​ អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ១៥នាក់ ឯ ០២​នាក់ទៀត​ជា​អ្នក​ដំណើរ​ចូលមកកម្ពុជា​ និង​មិនមាន​ករណីឆ្លង​ថ្មីទេ សម្រាប់​ថ្ងៃទី​១៧​ ខែធ្នូ ឆ្នាំ​២០២០​។

    អ្នក​ជំងឺ​កូវីដ​១៩​ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា​ ពីថ្ងៃទី​២៨​ ខែវិច្ឆិកា​ ដល់​ថ្ងៃទី​១៧​ ខែធ្នូ ឆ្នាំ​២០២០​ សរុប​មាន​ចំនួន​ ៤១​នាក់​ ដែល​ក្នុង​ចំនួន​នេះ មាន​អ្នក​ជាសះស្បើយ​ចំនួន ២៨នាក់ហើយ​។

    សូមជម្រាប​ជូន​ថា គិតត្រឹម​ព្រឹក​ថ្ងៃទី​១៨​ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នក​មានវីរុស​កូវីដ​១៩​ សរុបចំនួន ៣៦២ នាក់​ (ករណីនាំចូល​ ៣២១, ព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា ៤១នាក់) ក្នុង​នោះ​អ្នក​ជាសះស្បើយ​មានចំនួន​ ៣៤១ នាក់​ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន​ ២១នាក់​ និង​មិនមាន​អ្នក​ស្លាប់​ទេ​៕

     

     

    អត្ថបទទាក់ទង