គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កង​ទ័ព​ជើង​គោក​បញ្ជូន​រថយន្ត​៣០​គ្រឿង​ជា​ជំហាន​ទី​១ ​​ត្រៀមអន្តរាគមន៍​ដឹក​ពលករខ្មែរ​ដែល​អាច​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០​ |
    កង​ទ័ព​ជើង​គោក​បញ្ជូន​រថយន្ត​៣០​គ្រឿង​ជា​ជំហាន​ទី​១ ​​ត្រៀមអន្តរាគមន៍​ដឹក​ពលករខ្មែរ​ដែល​អាច​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ កង​ទ័ព​ជើង​គោក​បញ្ជូន​រថយន្ត​៣០​គ្រឿង​ជា​ជំហាន​ទី​១ ​​ត្រៀមអន្តរាគមន៍​ដឹក​ពលករខ្មែរ​ដែល​អាច​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​

    ភ្នំពេញ​៖ ដោយគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បញ្ជាការដ្ឋានកងទ័ពជើងគោកបានបញ្ជូនរថយន្ត៣០គ្រឿងជាជំហានទី១ និងបម្រុងជាច្រើនគ្រឿងទៀត ដើម្បីត្រៀមអន្តរាគមន៍ដឹកពលករខ្មែរដែលអាចវិលត្រឡប់មកពីប្រទេសថៃតាមច្រកប៉ោយប៉ែត ដោយប្រើប្រាស់កម្លាំង និងរថយន្តរបស់អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩០។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសារជាសម្លេងជូនជនរួមជាតិ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់បង្ការជម្ងឺកូវីដ-១៩ ដោយក្នុងខ្លឹមសារនោះ សម្តេចបានឲ្យកងទ័ពចេញរថយន្តទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយត្រៀមទទួលបទបញ្ជាពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់២ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូនប្រជាពលរដ្ឋចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យ ឆ្លងចូលសហគមន៍។

    សូមបញ្ជាក់ផងដែរថា ក្រសួងការពារជាតិក៏បានបញ្ជាឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ចេញរថយន្តចំនួន៤៥គ្រឿង ដើម្បីត្រៀមអន្តរាគមន៍ដឹកពលករខ្មែរដែលអាចវិលត្រឡប់មកពីប្រទេសថៃនៅទិសច្រកដូង និងច្រកអូស្មាច់ ផងដែរ។

    គួរកត់សំគាល់ថា រថយន្តទ័ពដែលត្រូវបានប្រើប្រាស់នៅពេលនេះ ក៏មានដែរនូវរថយន្តថ្មីៗ ដែលសម្តេចតេជោបានទិញពីប្រទេសចិនចំនួន២៩០គ្រឿងកន្លងទៅ ហើយរថយន្តថ្មីៗទាំងនេះ នឹងក្លាយជាមធ្យោបាយដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតក្នុងការចុះប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរនៅខណៈពេលនេះ៕

    អត្ថបទទាក់ទង