គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួង​សុខាភិបាល​ រកឃើញ​ករណីជាសះស្បើយ​ ០២នាក់​ និង​មិនមាន​ឆ្លង​វីរុសកូវីដ​១៩​ ថ្មី ទេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួង​សុខាភិបាល​ រកឃើញ​ករណីជាសះស្បើយ​ ០២នាក់​ និង​មិនមាន​ឆ្លង​វីរុសកូវីដ​១៩​ ថ្មី ទេ​ ក្រសួង​សុខាភិបាល​ រកឃើញ​ករណីជាសះស្បើយ​ ០២នាក់​ និង​មិនមាន​ឆ្លង​វីរុសកូវីដ​១៩​ ថ្មី ទេ​

    ភ្នំពេញ​៖ ក្រសួងសុខាភិបា​ល​ នៅព្រឹកថ្ងៃទី​២២​ ខែធ្នូ ឆ្នាំ​២០២០​ បាន​​ចេញ​សេចក្ដីជូន​ព័ត៌មាន​​មួយ​ស្ដីពី​ស្ថានភាព​នៃ​ជំងឺកូវីដ​១៩​ ដោយ​បាន​បញ្ជាក់​ថា​ ​មាន​ករណីជាសះស្បើយ​ចំនួន ០២នាក់ ក្នុងនោះ​ អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ០១នាក់ ឯ ០១​នាក់ទៀត​ជា​អ្នក​ដំណើរ​ចូលមកកម្ពុជា​ និង​មិនមាន​ករណីឆ្លង​ថ្មីទេ សម្រាប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។

    ១.​ ស្ត្រីជនជាតិ​ខ្មែរ​អាយុ ៣២​ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់​នៅបូរី លឹម​ ឈាង​ហាក់​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​​០២​លើក​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ រាជ​ធានីភ្នំពេញ។

    ២. បុរស​ជន​ជាតិ​ខ្មែរ​ អាយុ ៧៥ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ផ្សារ​ថ្មី ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ ជាអ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន​ តាម​ជើង​ហោះ​ហើរ​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​បាន​ទទួល​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​ ០២លើក​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ រាជធានីភ្នំពេញ​។

    សូមជម្រាប​ជូន​ថា អ្នក​ជំងឺ​កូវីដ​១៩​ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា​ ពីថ្ងៃទី​២៨​ ខែវិច្ឆិកា​ ដល់​ថ្ងៃទី​២១​ ខែធ្នូ ឆ្នាំ​២០២០​ សរុប​មាន​ចំនួន​ ៤១​នាក់​ ដែល​ក្នុង​ចំនួន​នេះ មាន​អ្នក​ជាសះស្បើយ​ចំនួន ៣១នាក់ហើយ។

    សូមបញ្ជាក់​​ថា គិតត្រឹម​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នក​មានវីរុស​កូវីដ​១៩​ សរុបចំនួន ៣៦៣ នាក់​ (ករណីនាំចូល​ ៣២២, ព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា ៤១នាក់) ក្នុង​នោះ​អ្នក​ជាសះស្បើយ​មានចំនួន​ ៣៤៧នាក់​ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន​ ១៦នាក់ និង​មិនមាន​អ្នក​ស្លាប់​ទេ​៕

     

    អត្ថបទទាក់ទង