គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កីឡាករ-កីឡាការិនី​ជយលាភីចំនួន​ ៣ប្រភេទកីឡា​ ទទួល​ប្រាក់​រង្វាន់​ពីរាជរដ្ឋាភិបាល​កម្ពុជា​ សរុប​ប្រមាណ ១,៤៣១លានរៀល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០​ |
    កីឡាករ-កីឡាការិនី​ជយលាភីចំនួន​ ៣ប្រភេទកីឡា​ ទទួល​ប្រាក់​រង្វាន់​ពីរាជរដ្ឋាភិបាល​កម្ពុជា​ សរុប​ប្រមាណ ១,៤៣១លានរៀល កីឡាករ-កីឡាការិនី​ជយលាភីចំនួន​ ៣ប្រភេទកីឡា​ ទទួល​ប្រាក់​រង្វាន់​ពីរាជរដ្ឋាភិបាល​កម្ពុជា​ សរុប​ប្រមាណ ១,៤៣១លានរៀល

    ភ្នំពេញ​៖ កីឡាករ-កីឡាការិនីជយលាភីចំនួន ៣ប្រភេទកីឡា រួមមានកីឡាវ៉ូវីណាម កីឡាហ្គីលម៉ូដូ និងកីឡាប៉េតង់ ដែលដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាកាលពីឆ្នាំ២០១៩ បាន​ទទួល​ប្រាក់​រង្វាន់​ពីរាជរដ្ឋាភិបាលកម្ពុជា​ នូវទឹកប្រាក់សរុបចំនួន ១,៤៣១លានរៀល។

    ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ថ្ងៃទី​២៣​ ខែធ្នូ ឆ្នាំ​២០២០ ក្រោមវត្តមានឯកឧត្ដម​ ប៊ូ ជុំសេរី និងឯកឧត្ដម​ សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីក្រោមឱវាទ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជយលាភី ដែលរៀបចំក្រោមរបត់ថ្មី ដោយគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់ ត្រូវបានអនុវត្តតាមវិធានក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។

    • កីឡាវ៉ូវីវៀតណាម បានចូលរួមជើងឯកពិភពលោក លើកទី៦ នៅកម្ពុជាពីថ្ងៃទី១៦-២២ ខែធ្នូ ឆ្នាំ២០១៩ ដោយមាន ២៤ប្រទេសចូលរួម។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ៩គ្រឿង (ជយលាភី ២៥នាក់) មេដាយប្រាក់ ១០គ្រឿង (ជយលាភី ១៥នាក់) និងមេដាយសំរិទ្ធ ៩គ្រឿង (ជយលាភី ២៣នាក់) ទទួលបានប្រាក់រង្វាន់សរុប ១,១២១លានរៀល។
    • កីឡាតុងហ្គីលម៉ូដូ បានចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក នៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមាន ២១ប្រទេសចូលរួម។ ជាលទ្ធផល កម្ពុជាដណ្ដើមបានមេដាយសំរិទ្ធ ៣គ្រឿង (ជយលាភី ៣នាក់) ទទួលបានប្រាក់រង្វាន់សរុប ៥២លានរៀល។
    • កីឡាប៉េតង់ បានចូលរួមប្រកួតជើងឯកអាស៊ី លើកទី៣ នៅវៀតណាមចាប់ពីថ្ងៃទី១៨-២២ ខែធ្នូ ឆ្នាំ២០១៩ មាន ១១ប្រទេសចូលរួម។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយមាស ៤គ្រឿង (ជយលាភី ១០នាក់) មេដាយប្រាក់ ១គ្រឿង (ជយលាភី ៣នាក់) និងមេដាយសំរិទ្ធ ១គ្រឿង (ជយលាភី ១នាក់) សរុបប្រាក់រង្វាន់ទទួលបានចំនួន ២៥៨លានរៀល៕

    ប្រភព៖ FreshNews

    អត្ថបទទាក់ទង